នៅថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បរិបូរណ៍ ភីអិលស៊ី បានរៀបចំបើកវគ្គបណ្តុះបណ្តាលបុគ្គលិកផ្នែកមន្រ្តីឥណទាន ស្តីពីការ "បណ្តុះវិន័យឥណទាន" បង្រៀនដោយលោក មាង សុវណ្ណ មានតួនាទីជា នាយករងគ្រប់គ្រងទូទៅ ។ វគ្គសិក្សានេះបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងនូវចំណេះដឹង និងចំណេះជំនាញរបស់មន្ត្រីឥណទាន អោយកាន់តែប្រសើរឡើងបន្ថែមទៀត។